៣-ទឹកជំនន់
ជាច្រើនឆ្នាំកន្លងផុតទៅ មានមនុស្សជាច្រើនបានរស់នៅលើផែនដី។ ពួកគេក្លាយជាមនុស្សអាក្រក់ហើយពេញ
ដោយហិង្សា។ ដោយសារតែការអាក្រក់នោះច្រើនពេកទៅ ព្រះជាម្ចាស់ក៏បានសម្រេចចិត្តសំអាត ផែនដីដោយ
ទឹកជំនន់។
ប៉ុន្តែព្រះជាម្ចាស់ទ្រង់បានសព្វព្រះហឬទ័យនឹងលោកម្នាក់ឈ្មោះ ណូអេ។ ណូអេ ជាមនុស្សសុច្ចរិតដែលរស់នៅ
ក្នុងចំណោមមនុស្សអាក្រក់ជាច្រើនដទៃទៀត។ ទ្រង់បានប្រាប់អោយគាត់បានដឹង អំពីគម្រោងដែលទ្រង់នឹងពន្លិច
ផែនដី ដោយទឹកជំនន់។ បន្ទាប់មកទ្រង់បានបង្គាប់អោយគាត់សាងសង់ទូកដ៏ធំមួយ។
ព្រះបានប្រាប់លោក ណូអេអោយសាងសង់ទូកមួយដែលមានប្រវែង ១៤០មែត្រ ទទឹង ២៣មែត្រ និងកំពស់
១៣មែត្រកន្លះ។ ណូអេបានសាងសង់ទូកមួយដែលមានបីជាន់ រួមទាំងដំបូល បង្អួច និងបន្ទប់ជាច្រើន ដោយ
ប្រើប្រាស់ឈើ។ ទូកនោះនឹងជួយ លោកណូអេ គ្រួសាររបស់គាត់ ហើយនិងសត្វ គ្រប់ប្រភេទអោយមានសុវត្តិភាព
នៅពេលមានទឹកជំនន់។
លោកណូអេ បានស្តាប់បង្គាប់ព្រះ។ ដូច្នេះលោកហើយនិងកូនប្រុសបីនាក់ទៀតបានសាងសង់ទូកមួយ ទៅតាម
អ្វីដែលព្រះបានប្រាប់មកគាត់។ ពួកគាត់បានចំណាយពេលយូរមែនទែនដើម្បីសាងសង់ទូកនោះ ត្បិតអីវាមាន
ទំហំធំ ណាស់។ ក្នុងកម្លុងពេលដែលគាត់សាងសង់ គាត់បានប្រកាស់ប្រាប់មនុស្សអំពីទឹកជំនន់ ដែលទ្រង់នឹង
បញ្ជូនមក តែគ្មាននរណាម្នាក់ជឿគាត់នោះទេ។
ព្រះបានបង្គាប់អោយណូអេ និងក្រុមគ្រួសារគាត់ប្រមូលស្បៀងអាហារ ទុកសម្រាប់ខ្លួនឯង និងសត្វដ៏ទៃទៀត។
នៅពេលដែលអ្វីគ្រប់យ៉ាងត្រូវបានរៀបចំជាស្រេច ព្រះបានប្រាប់គាត់ ប្រពន្ធរបស់គាត់ រួមទាំងកូនគាត់ទាំងបីនិង
ប្រពន្ធពួកគេ សរុបទាំងអស់មានគ្នា ប្រាំបីនាក់ អោយចូលទៅក្នុងទូកត្បិតដល់ពេលហើយ។
ព្រះបានបញ្ជូនសត្វឈ្មោលមួយក្បាល សត្វញីមួយក្បាលនៃសត្វគ្រប់ប្រភេទទាំងអស់អោយចូលទៅក្នុងទូករបស់
ណូអេ ដើម្បីអោយបានរួចជីវិតពីទឹកជំនន់ដែរ។ ព្រះក៏បានបញ្ជូនសត្វ ឈ្មោលប្រាំពីរក្បាល និងសត្វញីប្រាំពីរក្បាល
នៃសត្វទាំងអស់ដែលអាចធ្វើជាយញ្ញបូជាបានផងដែរ។ នៅពេលដែលគ្រប់គ្នាបានចូលទៅក្នុងទូកហើយ ព្រះ
ទ្រង់ក៏បានបិទទ្វាទូកដោយអង្គឯង។
ក្រោយមកភ្លៀងក៏បង្អុលចុះមកឥតឈប់ឈរ អស់រវាង ៤០យប់ ៤០ថ្ងៃហើយអស់ទាំងទឹកដែលនៅក្រោមដីក៏
ផុសឡើងដែរ។ ទីបំផុតផែនដីទាំងមូលក៏គ្របដោយទឹក មិនថាភ្នំខ្ពស់ជាងគេយ៉ាងណា ក៏មិនអាចជៀសផុតដែរ។
ទូកបានបន្តររស្សាត់អណ្តែតលើផ្ទៃទឹក ដើម្បីសង្រ្គោះជីវិតទាំងអស់ដែលនៅក្នុងនោះអោយផុតពីភាពលិចលង់។
រីឯរាល់ទាំង របស់សព្វសារពើទាំងអស់នៅលើដីគោក ត្រូវបានបំផ្លាញ លើកលែងតែមនុស្សនិងសត្វដែលនៅក្នុង
ទូកប៉ុណ្ណោះ ដែលមានជីវិត។
ក្រោយពីភ្លៀងបានបញ្ឈប់ ទឹកបានចាប់ផ្តើមស្រកបន្តិចម្តងៗ រីឯទូកវិញនៅតែបន្តអណ្តែតលើផ្ទៃទឹកអស់រយៈ
ពេល ៥ខែ រហូតដល់ថ្ងៃមួយគេក៏បានប៉ះនឹងកំពូលភ្នំ តែផែនដីនៅតែពេញព្រាបដោយទឹកដដែល។
៤០ថ្ងៃក្រោយមក ណូអេបានប្រលែងសត្វក្អែក១ក្បាល អោយហោះចេញទៅដើម្បីមើលថាតើទឹកចាប់ផ្តើមរីងស្ងួត
ហើយឬនៅ។ ក្អែកបានហើរចុះហើរឡើងដើម្បីរកដីគោក តែរកមិនបានសោះ។
ក្រោយមកលោកក៏បានអោយសត្វព្រាបមួយក្បាលទៀតទៅតែវាក៏ត្រឡប់មកវិញ ពុំមានបានផលអ្វីឡើយ។
មួយសប្តាហ៍ក្រោយមកលោកបានអោយព្រាបចេញទៅម្តងទៀត ហើយម្តងនេះវាបានពាំស្លឹកអូលីវត្រលប់មកវិញ
ដូច្នេះណូអេដឹងថាទឹកបានស្រកអស់ច្រើនហើយ ឯរុក្ខជាតិក៏ចាប់ផ្តើមដុះវិញដែរ។
ណូអេបានរងចាំមួយសប្តាហ៍ទៀតហើយបញ្ជូនព្រាបអោយចេញទៅជាលើកទីបី។ វាបានរកឃើញកន្លែង ដែល
អាចសម្រាក់បានហើយក៏នៅទីនោះពុំត្រលប់មកវិញឡើយ។ ម្តងនេះ គឺបានសេចក្តីថាទឹកបានរីងស្ងួតហើយ។
ពីរខែក្រោយមកព្រះបានមានបន្ទូលមកណូអេថា៖ “ឥឡូវឯងនិងគ្រួសារ ព្រមទាំងសត្វទាំងឡាយអាចចេញពីទូក
បានហើយ។ ចូរអោយបង្កើតកូនចៅពាសពេញផែនដីចុះ។” ដូច្នេះលោកនិងក្រុមគ្រួសារក៏បានចាកចេញមកខាងក្រៅ។
ក្រោយពីគាត់បានចេញពីទូក ណូអេបានសាងសង់អាសនាមួយ ហើយយកសត្វខ្លះពីសត្វគ្រប់ប្រភេទដែលអាច
ធ្វើយញបូជាបានមកធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់។ ព្រះទ្រង់បានសព្វព្រះហឬទ័យនឹងដង្វាយនោះណាស់
ហើយបានប្រទានពរដល់គាត់រួមទាំងក្រុមគ្រួសារផងដែរ។
ព្រះមានបន្ទូលថា៖ “អញសន្យាថា នឹងមិនដាក់បណ្តាសារដល់ដី ដោយព្រោះតែការអាក្រក់របស់មនុស្សទៀត
នោះឡើយ ហើយក៏មិនកម្ទេចផែនដីដោយទឹកជំនន់ម្តងទៀតនោះដែរ បើទោះបីជាមនុស្សពេញដោយអំពើបាប
តាំងតែពីកើតមកក៏ដោយ។”
ក្រោយមកព្រះក៏បានបង្កើតឥន្ធនូដំបូងគេបង្អស់ដើម្បីទុកជាសញ្ញាសម្រាប់សេចក្តីសន្យារបស់ទ្រង់។ រាល់ពេល
ដែលឥន្ធនូ លេចឡើងនូវលើផ្ទៃមេឃ ព្រះទ្រង់បាននឹកចាំពីសេចក្តីសន្យាហើយមនុស្សក៏ដូចគ្នាផងដែរ៕
សាច់រឿងដក់ស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ លោកុប្បត្តិ ៦ - ៨
Free to use, adapt, and share under an open license (CC BY-SA 4.0).