២-អំពើបាបបានចូលមកក្នុងផែនដី
អ័ដាំហើយនិងប្រពន្ធរបស់គាត់បានរស់នៅយ៉ាងសប្បាយរីករាយក្នុងសួនច្បារដ៏ស្រស់ស្អាតដែលព្រះបានបង្កើត
អោយពួកគាត់។ បើទោះបីជាពួកគាត់មិនមានសំលៀកបំពាក់ក៏ដោយក៏ពួកគាត់គ្មានភាពខ្មាសអៀនឡើយ ពីព្រោះ
នៅលើពិភពលោកនាពេលនោះគ្មានអំពើបាបនោះឡើយ។ ពួកគាត់តែងតែចំណាយពេល និងនិយាយទៅកាន់
ព្រះជាម្ចាស់នៅក្នុងសួនច្បារនោះ។
ប៉ុន្តែ នៅក្នុងសួនច្បារនោះមានសត្វពស់ដ៏មានឧប្បាយកល្បមួយ។ វាបានចូលទៅកាន់ស្រ្តីហើយនិយាយទៅ
កាន់នាងថា៖ “តើព្រះពិតជាបានហាមអ្នកមិនអោយបរិភោគផ្លែឈើនានាក្នុងសួនច្បារនេះមែនឬទេ?”
ស្រ្តីបានឆ្លើយតបវិញថា៖ “ព្រះទ្រង់បានប្រាប់យើងថាយើងអាចបរិភោគផ្លែឈើគ្រប់ទាំងអស់ក្នុងសួនច្បារនេះបាន
លើកលែងតែផ្លែ នៃដើមដែលនាំអោយស្គាល់ល្អ ស្គាល់អាក្រក់មួយប៉ុណ្ណោះ។ ព្រះទ្រង់បានប្រាប់ថា៖ “បើឯងបរិភោគ
ឬក៏គ្រាន់តែប៉ះពាល់វា នោះឯងនឹងស្លាប់ជាមិនខាន។”
សត្វពស់ក៏បានឆ្លើយតបទៅស្រ្តីវិញថា៖ “វាមិនពិតនោះទេ! អ្នកនឹងមិនស្លាប់នោះឡើយ ផ្ទុយទៅវិញព្រះដឹងថា
បើអ្នកបរិភោគផ្លែនោះលឿនកាលណា អ្នកនឹងបានដូចជាទ្រង់ ហើយស្គាល់ល្អ ស្គាល់អាក្រក់ដែរ។”
ស្រ្តីមើលទៅផ្លែឈើនោះឃើញថាស្រស់ស្អាត ហើយទំនងគួរអោយឆ្ងាញ់ដែល។ នាងក៏សំរេចចិត្តបេះខ្លះដើម្បី
បរិភោគ ប្រយោជន៍អោយមានប្រាជ្ញា ហើយយកខ្លះទៅអោយប្តី ដែលនៅជាមួយ ហើយគាត់ក៏បរិភោគដែរទៅ។
រំពេចនោះភ្នែកពួកគេក៏បានបើកឡើង។ ពួកគេក៏បានដឹងថាខ្លួនឯងនៅជាអាក្រាត។ ដូច្នេះ ពួកគេក៏ចាប់ផ្តើមយក
ស្លឹកឈើមកចាក់ធ្វើជាសំលៀកបំពាក់ដើម្បីបិទបាំងខ្លួនប្រាណ។
បន្ទាប់មកបុរស និងភរិយាបានឮសម្លេងព្រះជាម្ចាស់យាងដើរកាត់សួនច្បារ ដូច្នេះ ពួកគេក៏បាននាំគ្នាលាក់ខ្លួន។
ព្រះបានស្រែកហៅរកបុរស៖ “តើឯងនៅឯណា?” អ័ដាំឆ្លើយតបថា៖ “ពេលទូលបង្គំបានឮសម្លេងទ្រង់យាងដើរ
ក្នុងសួនច្បារ ទូលបង្គំមិនហានចេញមកជួបទេ ព្រោះទូលបង្គំនៅជាអាក្រាត ដូច្នេះហើយទូលបង្គំក៏ពួនទៅ។
បន្ទាប់មកព្រះក៏សួរគាត់ថា៖ “តើអ្នកណាបានប្រាប់ឯងថាខ្លួននៅជាអាក្រាត? តើឯងបានបរិភោគផ្លែឈើដែល
អញបានហាមមិនអោយបរិភោគមែនឬទេ?” បុរសឆ្លើយថា៖ “គឺស្រ្តីដែលទ្រង់បានអោយមកទូលបង្គំ នាងបាន
យកផ្លែនោះមកអោយទូលបង្គំ។” ព្រះក៏សួរទៅស្រ្តីថា៖ “តើនាងបានធ្វើអ្វី?” នាងក៏ឆ្លើយថា “គឺសត្វពស់ជាអ្នកដែល
បញ្ជោតទូលបង្គំ”។
ព្រះក៏មានបន្ទូលទៅសត្វពស់ថា៖ “ឯងត្រូវបណ្តាសារហើយ! ឯងនឹងនិងវៀរដោយសារពោះហើយស៊ីធូលីដី។
ឯងហើយនិងស្រ្តីនិងស្អប់គ្នាទៅវិញទៅមក ហើយពូជឯង និងពូជនាងក៏ស្អប់គ្នាទៅវិញទៅមកដែរ។ ពូជនាងនិង
ជាន់ក្បាលឯង ហើយឯងនឹងនិងចិកកែងជើងគេ។”
បន្ទាប់មកព្រះក៏មានបន្ទូលទៅនាងថា៖ “អញនឹងធ្វើអោយការសម្រាលកូនរបស់ឯងមានភាពឈឺចាប់ជាខ្លាំង។
នាងឯងនឹងមានប្រាថ្នាចង់បានប្តី ហើយប្តីនឹងគ្រប់គ្រង់លើឯង។”
ហើយព្រះមានបន្ទូលទៅបុរសថា៖ “ឯងបានស្តាប់តាមស្រ្តី ហើយមិនស្តាប់បង្គាប់អញ។ ឥឡូវនេះ ដីបានត្រូវ
បណ្តាសារហើយ ឯងត្រូវតែធ្វើការយ៉ាងលំបាក ដើម្បីទទួលបានផលផ្លែ យកមកបរិភោគ។ នៅពេលដែលឯង
ស្លាប់ ខ្លួនប្រាណឯងនឹងក្លាយទៅជាដីវិញ។” បុរសបានអោយឈ្មោះប្រពន្ធគាត់ថា អេវ៉ា ដែលមានន័យថា “អ្នក
ផ្តល់កំនើត” ពីព្រោះនាងនឹងក្លាយទៅជាម្តាយនៃគ្រប់មនុស្សលោក។ ហើយទ្រង់បានបិទបាំងរូបកាយ អ័ដាំ និង
អេវ៉ា ដោយស្បែកសត្វវិញ។
បន្ទាប់មកព្រះមានបន្ទូលថា៖ “ឥឡូវនេះមនុស្សបានដូចជាយើងដែរ គឺស្គាល់ល្អ ស្គាល់អាក្រក់ ដូច្នេះ យើងមិន
អាចអោយពួកគេបរិភោគផ្លែនៃដើមឈើជីវិតទេ ក្រែងគេនឹងរស់នៅជារៀងរហូតទៅ”។ ដូច្នេះទ្រង់ក៏បានបណេ្តញ
អ័ដាំ និង អេវ៉ាចេញពីសួនច្បារដ៏ស្រស់ស្អាតនោះទៅ។ ទ្រង់បានដាក់ទេវតាដ៏មានអំណាចចេស្តាពីរអង្គអោយយាម
នៅមាត់ច្រកសួនដើម្បីការពារកុំអោយមាននរណាម្នាក់ អាចចូលទៅបរិភោគផ្លែនៃដើមឈើជីវិតបាននោះឡើយ៕
សាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ លោកុប្បត្តិ ៣
Free to use, adapt, and share under an open license (CC BY-SA 4.0).