៥-កូននៃសេចក្ដីសន្យា
ដប់ឆ្នាំក្រោយដែលអាប់រ៉ាម និងសារ៉ាយបានមកដល់ទឹកដីកាណានពួកគេនៅតែមិនទាន់មានកូន។ ដូច្នេះប្រពន្ធ
របស់អាប់រ៉ាមបាននិយាយទៅកាន់ប្តីថា៖ “មើល! ព្រះជាម្ចាស់មិនអោយខ្ញុំមានកូនទេ ហើយឥឡូវខ្ញុំក៏ចាស់ណាស់
ហើយដែរ ដូច្នេះចូរអោយបងរៀបការជាមួយអ្នកបំរើខ្ញុំទៅ។ នាងឈ្មោះ ហាការ ហើយនាងអាចបង្កើតកូនអោយខ្ញុំ
បាន។”
ដូច្នេះអាប់រ៉ាមក៏បានរៀបការជាមួយ ហាការទៅ។ ហាការបានបង្កើតកូនប្រុសមួយដែលអាប់រ៉ាមអោយឈ្មោះថា
អ៊ីសម៉ាអែល។ មិនបានយូរប៉ុន្មានផង សារ៉ាយក៏ចាប់ផ្តើមច្រណែនជាមួយហាការ។ នៅពេលដែលអ៊ីសម៉ាអែល
មានអាយុ ១៣ឆ្នាំ ព្រះបានមានបន្ទូលមកកាន់អាប់រ៉ាមម្តងទៀត។
ព្រះបានមានបន្ទូលថា៖ “អញជាព្រះដែលមានគ្រប់ទាំងព្រះចេស្តា។ អញនឹងតាំងសញ្ញាជាមួយនឹងឯង។” បន្ទាប់មក
អាប់រ៉ាមក៏ក្រាបមុខចុះទៅដី ហើយព្រះបានមានបន្ទូល ទៀតថា៖ “ឯងនឹងក្លាយជាឪពុករបស់ប្រជាជាតិជាច្រើន។
អញនឹងអោយឯងព្រមទាំងពូជឯងនូវទឹកដីកាណានធ្វើជាកម្មសិទ្ធិ ហើយឯងត្រូវតែកាត់ស្បែកគ្រប់ទាំងកូនប្រុសៗ
នៅក្នុងគ្រួសារឯងចេញ។”
“រីឯសារ៉ាយ ប្រពន្ធឯងនឹងមានកូនប្រុសម្នាក់ ហើយចូរអោយឈ្មោះគេថា អ៊ីសាក។ គេនឹងក្លាយជាកូននៃសេចក្តី
សន្យា។ អញនឹងតាំងសញ្ញានឹងគេ ហើយគេនឹងក្លាយជាប្រជាជាតិមួយដ៏អស្ចារ្យ។ អញក៏នឹងធ្វើអោយអ៊ីសម៉ាអែល
កា្លយជាប្រជាជាតិមួយដ៏អស្ចារ្យ ដែរ ប៉ុន្តែការតាំងសញ្ញារបស់អញនឹងនៅជាមួយ អ៊ីសាក វិញ។” ព្រះបានប្តូរឈ្មោះ
អាប់រ៉ាម ទៅជា អ័ប្រាហាំ វិញដែលមានន័យថា “ឪពុកនៃប្រជាជាតិជាច្រើន” ហើយព្រះជាម្ចាស់ក៏បានផ្លាស់ប្តូរឈ្មោះ
សារ៉ាយ ទៅជាសារ៉ាវិញដែលមានន័យថា “ព្រះនាងម្ចាស់”។
នៅថ្ងៃនោះ អ័ប្រាហាំ បានកាត់ស្បែកដល់អស់ទាំងពួកប្រុសៗ ដែលនៅក្នុងគ្រួសារគាត់ទាំងមូលចេញ។ ប្រហែល
ជាមួយឆ្នាំបានកន្លងផុតទៅ សារ៉ាក៏បានផ្តល់កំនើតដល់កូនប្រុសមួយ ខណៈពេលដែល អ័ប្រាហាំ មានអាយុ១០០ឆ្នាំ
ហើយខ្លួនឯងមានអាយុ៩០ឆ្នាំទៅហើយ។ ហើយគេក៏បានដាក់ឈ្មោះកូននោះថា អ៊ីសាកតាមអ្វីដែលព្រះបានប្រាប់។
នៅពេលដែល អ៊ីសាក នៅក្មេងនៅឡើយ ព្រះបានធ្វើការសាកល្បងសេចក្តីជំនឿដល់ អ័ប្រាហាំម្តងទៀត ដោយ
ទ្រង់បានមានបន្ទូលទៅគាត់ថា៖ “ចូរយកអ៊ីសាកដែលជាកូនឯងតែមួយ ទៅសម្លាប់ហើយធ្វើយញ្ញបូជាដល់អញ។”
លើកនេះ អ័ប្រាហាំ នៅតែស្តាប់បង្គាប់ព្រះហើយក៏បានរៀបចំដើម្បីបូជាកូនខ្លួនឯងមែន។
ខណៈពេលដែល អ័ប្រាហាំ និងកូនបានដើរទៅកន្លែងបូជា អ៊ីសាកបានសួរទៅឪពុកថា៖ “លោកឪពុកយើងមាន
ឈើសម្រាប់ធ្វើយញ្ញបូជាហើយ តែកូនចៀមសំរាប់យញ្ញបូជាវិញនៅឯណាទៅ?” អ័ប្រាហាំបានឆ្លើយតបថា៖ “កូន
ប្រុសអើយ! ព្រះទ្រង់នឹងផ្តល់កូនចៀមមកឲ្យយើងជាមិនខាន។”
នៅពេលដែលពួកគេបានទៅដល់កន្លែងធ្វើយញ្ញបូជា អ័ប្រាហាំក៏បានចងកូនប្រុសរបស់គាត់ អ៊ីសាក ហើយផ្តេកវា
ទៅលើអាសនា។ ប៉ុន្តែនៅពេលដែលគាត់រៀបនឹងសម្លាប់កូនគាត់នោះ ព្រះបានមានបន្ទូលមកកាន់គាត់ថា៖ “ឈប់!
កុំអោយធ្វើអ្វីលើក្មេងនេះឡើយ! ឥឡូវនេះ អញដឹងថាឯងបានកោតខ្លាចដល់អញហើយ ដោយព្រោះឯងមិនបាន
ទាំងសំចៃទុកនូវកូនប្រុសឯងតែមួយនោះផង។”
បន្ទាប់មកអ័ប្រាហាំក៏បានក្រលេកឃើញកូនពពែមួយដែលបានជាប់ស្នែងនៅនឹងគុម្ភព្រៃក្បែរនោះ ត្បិតព្រះបាន
ផ្តល់កូនពពែធ្វើជាដង្វាយដុតជំនួស អ៊ីសាក វិញ។ អ័ប្រាហាំ មានក្តីសប្បាយរីករាយជាពន់ពេកណាស់ ហើយក៏
បានយកកូនពពែនោះមកធ្វើជាយញ្ញបូជាទៅ។
បន្ទាប់មកព្រះទ្រង់បានមានបន្ទូលមក អ័ប្រាហាំថា៖ “ដោយសារឯងហ៊ានប្រគល់អ្វីៗគ្រប់យ៉ាងសូម្បីតែកូនប្រុស
តែមួយរបស់ឯងផងដែរនោះ អញសន្យាថាអញនឹងប្រទានពរដល់ឯង។ ពូជពង្សឯងនឹងមានគ្នាច្រើនជាងហ្វូង
ផ្កាយលើផ្ទៃមេឃទៅទៀត។ ហើយដោយសារតែឯងបានស្តាប់បង្គាប់អញ គ្រួសារទាំងអស់នៅលើផែនដីនឹង
បានពរតាមរយៈគ្រួសារឯងដែរ៕
សាច់រឿងដក់ស្រងចេញពីព្រះគម្ពីរបរិសុទ្ធ៖ លោកុប្បត្តិ ១៦ - ២២។
Free to use, adapt, and share under an open license (CC BY-SA 4.0).