៤១-រឿងព្រះប្រោសព្រះយេស៊ូវរស់ពីសុគត
បន្ទាប់ពីពួកទាហានបានឆ្កាងព្រះយេស៊ូវ ពួកអ្នកដឹកនាំសាសន៏យូដាដែលមិនជឿបាន និយាយទៅលោកពីឡាត់ថា «យេស៊ូវ ជាមនុស្សកុហកនេះ បាននិយាយថាខ្លួននឹង រស់ឡើងវិញនៅថ្ងៃទីបី។ ដូច្នេះត្រូវតែមានអ្នកយាមផ្នូរដើម្បីកុំអោយពួកសិស្ស មកលួចយកសាកសព ហើយក៏និយាយថាវាបានរស់ឡើងវិញពីសេចក្តីស្លាប់»។
លោកពីឡាត់បាននិយាយថា «ចូរយកទាហានទៅការពារនិងបិទមាត់ផ្នូរអោយជិត»។ ដូច្នេះពួកគេក៏យកថ្មធំបិទមាត់ផ្នូរ ហើយដាក់ទាហានការពារទីនោះដើម្បីធានាថា គ្មាននរណាម្នាក់អាចលួចសាកសពបាន។
នៅថ្ងៃបន្ទាប់ពីព្រះសពព្រះយេស៊ូវបានបញ្ចុះ នោះគឺជាថ្ងៃឈប់សំរាក ជនជាតិយូដាមិនត្រូវបានអនុញ្ញាតិអោយទៅឯផ្នូរនៅថ្ងៃនោះឡើយ។ នៅព្រឹកព្រហាមបន្ទាប់ពីថ្ងៃ ឈប់សំរាក ស្រ្តីបីបួននាក់បានរៀបចំទៅឯផ្នូររបស់ព្រះយេស៊ូវដើម្បីបន្ថែមគ្រឿងក្រ អូបលើសាកសពរបស់ទ្រង់។
រំពេចនោះមានការរញ្ជួយដីដ៏ធំមួយបានកើតឡើង ទេវតាមួយអង្គបានបង្ហាញខ្លួនជា ពន្លឺយ៉ាងភ្លឺអស្ចារ្យលេចមកពីស្ថានសួគ៏។ ទេវតានោះបានរមៀលថ្មធំដែលបាំងផ្លូវចូល មាត់ផ្នូរហើយអង្គុយលើថ្មនោះ។ ពួកទាហានយាមការពារផ្នូរបានភ័យរន្ធត់និងដួលទៅ នឹងដីប្រៀបដូចមនុស្សស្លាប់។
នៅពេលពួកស្រីៗបានមកដល់មាត់ផ្នូរ ទេវតាបានប្រាប់ពួកគេថា «កុំភ័យបារម្ភឡើយ ព្រះយេស៊ូវមិននៅទីនេះទេ ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ ដូចដែល ទ្រង់បានមានបន្ទូល! ចូរក្រឡេកទៅឯផ្នូរហើយមើលចុះ»។ ពួកស្រីៗបានក្រឡេក មើលទៅក្នុងផ្នូរ ជាកន្លែងដែលដាក់ព្រះសពព្រះយេស៊ូវ ព្រះសពទ្រង់ មិននៅទី នេះ ឡើយ!
បន្ទាប់មកទេវតាបានប្រាប់ពួកស្រីៗថា «ចូរទៅប្រាប់ពួកសិស្សទ្រង់ថា «ព្រះយេស៊ូវ បានរស់ពីសុគតឡើងវិញហើយ ទ្រង់នឹងយាងទៅឯស្រុកកាលីឡេមុន អ្នករាល់គ្នា»»។
ពួកស្រីៗមានការភ័យខ្លាច និងពោរពេញដោយសេចក្តីអំណរ។ ពួកគេបានរត់ទៅ ប្រាប់ពួកសិស្សពីដំណឹងល្អនេះ។
កំឡុងពេលពួកស្រីៗដើរតាមផ្លូវទៅប្រាប់ពួកសិស្សអំពីដំណឹងល្អ ព្រះយេស៊ូវបាន លេចមកឯពួកគេហើយពួកគេថ្វាយបង្គំទ្រង់។ ព្រះយេស៊ូវមានបន្ទូលថា «ចូរកុំអោយ ខ្លាចឡើយ។ ចូរទៅប្រាប់ពួកសិស្សអោយធ្វើដំណើរទៅឯកាលីឡេ។ នោះពួកគេ នឹងជួបខ្ញុំនៅទីនោះ»
អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ ម៉ាថាយ២៧:៦២-២៨:១៥; ម៉ាកុស១៦:១-១១; លូកា២៤:១-១២; យ៉ូហាន ២០:១-១៨
Free to use, adapt, and share under an open license (CC BY-SA 4.0).