៤៨-ព្រះយេស៊ូវគឺជាព្រះមេស៊ីដែលព្រះជាម្ចាស់បានសន្យា
នៅពេលដែលព្រះបានបង្កើតពិភពលោកដំបូង អ្វីៗគ្រប់យ៉ាង គឺល្អឥតខ្ចោះ ហើយគ្មានវត្តមាននៃអំពើបាបនោះទេ។
អ័ដាំ និង អេវ៉ា ស្រឡាញ់គ្នាទៅវិញទៅមកហើយក៏ស្រឡាញ់ព្រះជាម្ចាស់ផងដែរ។ នៅពេលនោះ គ្មានការឈឺថ្កាត់
ហើយក៏គ្មានសេចក្តីស្លាប់ដែរ។ នោះហើយគឺជាអ្វីដែលព្រះបានសព្វព្រះហឬទ័យចង់បាន។
ប៉ុន្តែអ្វីៗទាំងអស់ត្រូវបានផ្លាស់ប្តូរនៅពេលអារក្ស សាតាំង បាននិយាយមកកាន់ស្រ្តីតាម រយៈសត្វពស់នៅក្នុង
សួនច្បារ ដើម្បីបោកបញ្ឆោតនាង។ ហើយនាង និងអ័ដាំក៏បានធ្វើបាបប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅ។ ដោយសារ
ពួកគេបានធ្វើបាប មនុស្សគ្រប់គ្នានៅលើផែនដីត្រូវតែឆ្លងកាត់ការឈឺថ្កាត់ និងសេចក្តីស្លាប់។
ក្រោយពីអ័ដាំ និងអេវ៉ា បានធ្វើបាបហើយ ក៏មានរឿងដែលអាក្រក់ជាងនោះទៅទៀតបានកើតឡើង។ គឺពួកគេ
បានក្លាយទៅជាសត្រូវជាមួយនឹងព្រះ។ ជាលទ្ធផល ចាប់តាំងពីពេលនោះមក មនុស្សគ្រប់ៗគ្នាគឺបានកើតមក
ដោយជាប់ជាមួយនឹង និស្ស័យបាប ហើយបានក្លាយជាសត្រូវនឹងព្រះផងដែរ។ ទំនាក់ទំនងរវាងមនុស្សនិងព្រះ
ត្រូវបានបែកបាក់ដោយសារតែអំពើបាបនោះ តែព្រះទ្រង់បានមានផែនការដើម្បីស្តារនូវទំនាក់ទំនងនោះអោយល្អឡើងវិញ។
ព្រះបានសន្យាថាម្នាក់ក្នុងចំណោមពូជរបស់អេវ៉ានឹងជាន់ក្បាលអារក្សសាតាំង ហើយសាតាំងនឹងចឹកកែងជើងម្នាក់
នោះវិញ។ សេចក្តីនេះមានន័យថា សាតាំង នឹងសម្លាប់ព្រះមេស៊ី ប៉ុន្តែព្រះនឹងប្រោសទ្រង់អោយបានរស់វិញ ហើយ
ព្រះមេស៊ី នឹងកម្ទេចអំណាចសាតាំងរហូតទៅ។ ទើបបានជាច្រើនឆ្នាំក្រោយមកនេះ ព្រះបានបើកសម្តែងអោយយើង
ឃើញថាព្រះយេស៊ូវគឺជាព្រះមេស៊ី។
នៅពេលដែលព្រះបានកម្ទេចផែនដីដោយទឹកជំនន់ ទ្រង់បានផ្តល់ទូកដ៏ធំមួយដើម្បីជួយសង្រ្គោះដល់អស់អ្នកណា
ដែលជឿដល់ទ្រង់។ ដូចគ្នាដែរ យើងម្នាក់ៗសមនឹងស្លាប់ដោយសារអំពើបាបរបស់យើង តែទ្រង់បានប្រទាន
ព្រះយេស៊ូវដើម្បីមកសង្រ្គោះដល់អស់អ្នកណាដែលជឿដល់ទ្រង់។
អស់ពេលជាច្រើនរយឆ្នាំ ពួកសង្ឃបានបន្តរជួយធ្វើយញ្ញបូជាជំនួសមនុស្សរាល់គ្នាដើម្បីបង្ហាញពីទណ្ឌកម្មដែល
ពួកគេ សមនឹងទទួលដោយសារតែអំពើបាប។ ប៉ុន្តែការបូជាទាំងនោះមិនអាចលាងបាបគេចេញបានទេ។ ព្រះយេស៊ូវ
គឺជាសម្តេចសង្ឃដ៏ខ្ពស់បំផុត។ ខុសប្លែកពីសង្ឃដ៏ទៃទៀត ទ្រង់បានប្រគល់ថ្វាយខ្លួនឯងធ្វើជាយញ្ញបូជាតែមួយគត់
ដែលអាចលាងជម្រះអំពើបាបរបស់មនុស្សទាំងអស់បាន។ ព្រះយេស៊ូវជាសម្តេចសង្ឃដ៏ល្អឥតខ្ចោះដោយព្រោះ
ទ្រង់បានទទួលទ័ណ្ឌកម្មជំនួសអំពើបាបដែលមនុស្សគ្រប់គ្នាបានប្រព្រឹត្ត។
ព្រះបានប្រាប់អ័ប្រាហាំថា៖ “គ្រប់ទាំងក្រុមមនុស្សនៅលើផែនដីនឹងបានពរតាមរយៈឯង។” ព្រះយេស៊ូវជាពូជពង្ស
របស់លោកអ័ប្រាហាំ។ អស់ទាំងក្រុមមនុស្សដែលបានជឿលើទ្រង់នឹងបានពរដោយព្រោះពួកគេនឹងត្រូវបានសង្រ្គោះ
តាមរយៈទ្រង់ ហើយពួកគេនឹងក្លាយទៅជាពូជពង្សលោកអ័ប្រាហាំខាងឯព្រលឹងវិញ្ញាណដែរ។
នៅពេលដែលព្រះបានបង្គាប់អោយអ័ប្រាហាំយក អ៊ីសាក មកធ្វើជាយញ្ញបូជា ទ្រង់បាន ផ្តល់នូវកូនចៀមមួយដើម្បី
ជំនួសកូនរបស់គាត់វិញ។ រីឯយើងវិញ យើងសមនឹងស្លាប់ ដោសារអំពើបាបរបស់យើងណាស់ ប៉ុន្តែព្រះបានផ្តល់
មកយើងនូវព្រះយេស៊ូវ។ ហើយព្រះយេស៊ូវនេះហើយគឺជាកូនចៀមនៃព្រះ ដែលត្រូវបានបូជាជំនួសអំពើបាបយើងរាល់គ្នា។
នៅពេលដែលព្រះបានអនុញ្ញាតអោយគ្រោះអាក្រក់ចុងក្រោយនៅក្នុងប្រទេសអេស៊ីព្ទបានកើតឡើង ទ្រង់បាន
ប្រាប់ដល់ក្រុមគ្រួសារនីមួយៗរបស់ប្រជាជនអ៊ីស្រាអែលអោយសម្លាប់កូនចៀមដ៏ល្អឥតខ្ចោះ ហើយយកឈាមវា
ទៅលាបពីលើក្របទ្វារដើម្បីរួចពីការអាក្រក់នេះ ពីព្រោះនៅពេលដែលទ្រង់បានឃើញឈាមនៅលើក្របទ្វារ
ទ្រង់នឹងយាងរំលងទៅ ហើយកូនប្រុសច្បងរបស់ពួកគេនឹងមិនស្លាប់នោះឡើយ។ ព្រឹត្តិការណ៍នេះត្រូវបានជន
ជាតិអ៊ីស្រាអែលចងចាំថាជាបុណ្យរំលង។
ព្រះយេស៊ូវគឺជាចៀមសម្រាប់បុណ្យរំលងរបស់យើង ព្រោះទ្រង់ល្អឥតខ្ចោះ និងគ្មានបាបសោះឡើយ ហើយទ្រង់
បានសុគតនៅចំថ្ងៃដែលពិធីបុណ្យរំលងបានប្រារព្ធឡើង។ អស់អ្នកណាដែលជឿដល់ព្រះអង្គ នោះឈាមរបស់
ទ្រង់នឹងបង់ថ្លៃជំនួសអំពើបាបពួកគេហើយទ័ណ្ឌកម្មរបស់ព្រះក៏នឹងយាងរំលងពួកគេដែរ។
ព្រះបានតាំងសញ្ញាជាមួយជនជាតិអ៊ីស្រាអែលដែលជារាស្រ្តរើសតាំងរបស់ទ្រង់ ប៉ុន្តែឥឡូវនេះទ្រង់បានតាំង
សញ្ញាថ្មីមួយទៀតដែលបើកទូលាយសម្រាប់មនុស្សគ្រប់គ្នា។ តាមរយៈការតាំងសញ្ញាថ្មីនោះ មនុស្សគ្រប់ក្រុម
នៅតាមក្រុមជនជាតិនីមួយៗអាចក្លាយទៅជារាស្រ្តរបស់ទ្រង់ដោយគ្រាន់តែជឿលើព្រះយេស៊ូវប៉ុណ្ណោះ។
លោកម៉ូសេគឺជាហោរ៉ាដ៏អស្ចារ្យម្នាក់ដែលបានប្រកាសព្រះបន្ទូលនៃព្រះ។ ប៉ុន្តែព្រះយេស៊ូវជាហោរ៉ាដ៏ខ្ពស់បំផុត
លើអស់ទាំងហោរ៉ាទាំងអស់។ ដោយសារតែទ្រង់គឺជាព្រះ ដូច្នេះ ហើយអ្វីដែលទ្រង់ធ្វើ ឬមានបន្ទូលនោះ គឺជាព្រះ
រាជកិច្ចនិងជាព្រះបន្ទូលនៃព្រះជាម្ចាស់នោះឯង។ ដូច្នេះហើយបានជាព្រះយេស៊ូវត្រូវបានហៅថាជា ព្រះបន្ទូលនៃព្រះ។
ព្រះបានសន្យាថា ម្នាក់ក្នុងចំនោមពូជពង្សរបស់ស្តេចដេវីឌនឹងក្លាយជាស្តេចគ្រប់គ្រងលើ ប្រជារាស្រ្តរបស់ទ្រង់
រហូតទៅ។ ដោយសារព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ និងជាព្រះមេស៊ី ដូច្នេះគឺទ្រង់ហ្នឹងហើយ ដែលជាពូជពង្ស
ដ៏ពិសេសរបស់ស្តេចដេវីឌដែលនឹងក្លាយទៅជាអ្នកគ្រប់គ្រងជារៀងរហូតទៅនោះ។
ដេវីឌ គឺជាស្តេចនៃជនជាតិអ៊ីស្រាអែល ប៉ុន្តែព្រះយេស៊ូវគឺជាស្តេចនៃចក្រវាឡ ទាំងមូលវិញ! ទ្រង់នឹងយាងមកម្តង
ទៀត ហើយទ្រង់នឹងគ្រប់គ្រងអាណាចក្ររបស់ទ្រង់ដោយយុត្តិធម៌ ហើយនិងសន្តិភាពជារៀងរហូតតទៅ៕
សាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ លោកុប្បត្តិ ១-៣, ៦, ១៤, ២២; និក្ខមនំ ១២, ២០; ២ សាំយូអែល ៧; ហេព្រើរ ៣:១-៦, ៤:១៤-៥:១០, ៧:១-៨:១៣, ៩:១១-១០:១៨; វិវរណៈ ២១
Free to use, adapt, and share under an open license (CC BY-SA 4.0).