៣៣-រឿងកសិករម្នាក់

៣៣-រឿងកសិករម្នាក់ — illustration 1

មានថ្ងៃមួយ ព្រះយេស៊ូវកំពុងបង្រៀនហ្វូងមនុស្សមួយហ្វូងធំ ក្បែរមាត់សមុទ្រ។ មនុស្ស ជាច្រើនណែនណាន់តាន់តាប់ បានមកស្តាប់ព្រះយេស៊ូវ ដល់ម៉្លេះបានជាទ្រង់យាងចុះទៅគង់ក្នុង ទូកឯមាត់ទឹកនោះវិញ ដើម្បីអោយមានកន្លែងល្មមនឹងទ្រង់គង់មានបន្ទូលទៅកាន់ពួកគេបាន។​ ទ្រង់បានគង់នៅក្នុងទូក រួចចាប់ផ្តើមបង្រៀនពួកបណ្តារជន។

៣៣-រឿងកសិករម្នាក់ — illustration 2

ព្រះយេស៊ូវមានបន្ទូលអំពីរឿងនេះ៖ “មានកសិករម្នាក់ បានចេញទៅព្រួសពូជរបស់គាត់ កំពុងដែលគាត់ព្រួសនោះ មានខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វស្លាបក៏ហើរមកចឹកស៊ីអស់ទៅ”។

៣៣-រឿងកសិករម្នាក់ — illustration 3

“មានខ្លះទៀតធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមានដីរាក់ពេក។ គ្រាប់ពូជដែលធ្លាក់លើដីថ្មនោះ ដុះឡើងភ្លាម ប៉ុន្តែមិនអាចចាក់ឫសចូលជ្រៅទៅក្នុងដីបានឡើយ។ កាលណាថ្ងៃរះឡើង ហើយ ចាប់ផ្តើមក្តៅ នោះក៏ក្រៀមខ្លោច និងងាប់ទៅវិញទៅ​”។

៣៣-រឿងកសិករម្នាក់ — illustration 4

“គ្រាប់ពូជខ្លះទៀត ក៏បានធ្លាក់ទៅក្នុងគុម្ពបន្លា។ គ្រាប់ពូជនោះចាប់ផ្តើមដុះ ប៉ុន្តែគុម្ពបន្លា ទាំងនោះបានខ្ចប់ពួកគេពីក្រៅជាប់។ ដូចនេះ រុក្ខជាតិដែលបានដុះចេញពីគ្រាប់ពូជ នៅក្នុងគុម្ពបន្លា ពុំអាចបង្កើតផលផ្លែបាន”។

៣៣-រឿងកសិករម្នាក់ — illustration 5

“ក៏មានគ្រាប់ពូជខ្លះ បានធ្លាក់ទៅលើដីល្អ។ គ្រាប់ពូជទាំងនោះបានដុះឡើង និងបង្កើត ផលបានមួយជា ៣០ មួយជា ៦០​ និងមួយជា ១០០ កាន់តែច្រើនឡើងៗទៅតាមចំនួន ដែលត្រូវបានសាបព្រោះ។ នរណាដែលមានត្រចៀក ចូរស្តាប់ចុះ!”។

៣៣-រឿងកសិករម្នាក់ — illustration 6

រឿងនេះ បានធ្វើអោយពួកសិស្សមានការភ័ន្តច្រលំ ដូច្នេះព្រះយេស៊ូវពន្យល់ថា៖ “គ្រាប់ ពូជគឺជាព្រះបន្ទូលរបស់ព្រះ។ ដីផ្លូវ គឺជាមនុស្សដែលឮព្រះបន្ទូលរបស់ព្រះ តែមិនយល់ នោះ អាកំណាចក៏មកឆក់យកសេចក្តីដែលបានព្រោះក្នុងចិត្តអ្នកនោះទៅបាត់”។

៣៣-រឿងកសិករម្នាក់ — illustration 7

“ដីថ្ម នោះគឺជាអ្នកដែលឮព្រះបន្ទូល រួចទទួលភ្លាមដោយអំណរ ប៉ុន្តែពេលកើតមាន សេចក្តីទុក្ខលំបាក ឬសេចក្តីបៀតបៀន នោះគេក៏រសាយចិត្តទៅ។ ”

៣៣-រឿងកសិករម្នាក់ — illustration 8

“ដីបន្លា នោះគឺជាអ្នកដែលឮព្រះបន្ទូល ប៉ុន្តែក្រោយមក សេចក្តីខ្វល់ខ្វាយ ទ្រព្យសម្បត្តិ និងសេចក្តីប៉ងប្រាថ្នានៃជីវិតបានគ្របដណ្តប់សេចក្តីស្រលាញ់ ដែលមានចំពោះព្រះជាម្ចាស់ជិត។ ជាលទ្ធផល សេចក្តីបង្រៀនទាំងអម្បាលម៉ាន ដែលគាត់បានឮ ពុំអាចបង្កើតផលផ្លែបានឡើយ”។

៣៣-រឿងកសិករម្នាក់ — illustration 9

“ក៏ប៉ុន្តែដីល្អ គឺជាអ្នកដែលបានឮព្រះបន្ទូល ជឿព្រះបន្ទូល និងបង្កើតផលផ្លែ”។

អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ ម៉ាថាយ ១៣:១-៨, ១៨-២៣; ម៉ាកុស ៤:១-៨, ១៣-២០; លូកា ៨:៤-១៥

Read in the reader

Free to use, adapt, and share under an open license (CC BY-SA 4.0).