២២-កំណើតរបស់លោកយ៉ូហាន-បាទីស្ទ
គ្រាមុនៗ ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់រាស្រ្តរបស់ទ្រង់តាមរយៈពួកហោរា និងពួកទេវតា ប៉ុន្តែអំណេរ ក្រោយមក បន្ទាប់ពីរយៈពេលស្ងប់ស្ងាត់ប្រមាណ៤០០ឆ្នាំ ដែលទ្រង់លែង មានបន្ទូលមកកាន់ពួកគេ ក៏មាន ទេវតាមួយអង្គ នាំយកព្រះបន្ទូលព្រះជាម្ចាស់ មកបង្ហាញខ្លួន នៅចំពោះមុខសង្ឃវ័យចំណាស់មួយរូប ឈ្មោះ សាការី។ លោកសាការី និងភរិយាឈ្មោះ អេលីហ្សាប៊ែត គឺជាមនុស្សសុចរិត ហើយកោតខ្លាចព្រះជាម្ចាស់ ប៉ុន្តែ ពួកគេពុំអាចមានកូនបាន ដោយព្រោះនាងជាស្រ្តីអារ។
ទេវតាក៏មានប្រសាសន៍ទៅកាន់លោក សាការី ថា៖ “អ្នកនឹងមានកូនប្រុសមួយ ហើយត្រូវដាក់ឈ្មោះថា៖ "យ៉ូហាន"។ កូននោះនឹងពេញដោយព្រះវិញាណបរិសុទ្ធ គេនឹងនាំមនុស្សជាច្រើន មកឯព្រះមេស៊ី!” ។ លោក សាការី ឆ្លើយតបទៅកាន់ទេវតានោះវិញថា៖ “ខ្ញុំ និងប្រពន្ធខ្ញុំ មានវ័យជរាណាស់ក្នុងការមានកូន! តើធ្វើដូចម្តេច អោយខ្ញុំដឹងថា ការនេះនឹងសំរេចឡើងជាពិត?”
ទេវតានោះបានឆ្លើយទៅលោកសាការីថា៖ “ព្រះជាម្ចាស់បានចាត់ខ្ញុំអោយនាំដំណឹងល្អ នេះមកប្រាប់លោក ប៉ុន្តែដោយលោកពុំព្រមជឿពាក្យខ្ញុំ លោកនឹងក្លាយជាមនុស្សគ និយាយលែង កើត រហូតដល់កូននោះកើតមក”។ រំពេចនោះ លោកសាការីបានក្លាយជាមនុស្សគ ហើយទេវតាក៏ ចាកចេញពីទីនោះទៅ។ ក្រោយពេលលោកសាការី ត្រលប់មកផ្ទះវិញ ប្រពន្ធរបស់គាត់ បានចាប់ផ្តើមមានផ្ទៃពោះ។
ពេលនាងអេលីហ្សាប៊ែតមានផ្ទៃពោះបាន ៦ខែ ទេវតាដដែលនោះបានលេចមក បង្ហាញខ្លួនដល់សាច់ញាតិ របស់នាងម្នាក់ ឈ្មោះ ម៉ារី ដែលជាស្រ្តីក្រមុំព្រហ្មចរិយ និងជាគូដណ្តឹង របស់បុរសម្នាក់ឈ្មោះ យ៉ូសែប។ ទេវតា ពោលទៅកាន់នាងថា៖ “នាងនឹងមានគភ៌ប្រសូត្របាន បុត្រមួយ ដែលត្រូវថ្វាយព្រះនាមថា យេស៊ូវ។ បុត្រនោះ គឺជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ដែលនឹងសោយរាជ្យលើរាស្រ្តរបស់ទ្រង់ ដរាបអសកល្បជានិច្ច” ។
នាងម៉ារី បានសួរទៅទេវតាថា៖ “ធ្វើដូចម្តេចអោយការនេះកើតឡើងបាន បើនាងខ្ញុំនៅ ក្រមុំបរិសុទ្ធ?” ទេវតា ពន្យល់ទៅនាងវិញថា៖ “ព្រះវិញាណបរិសុទ្ធ នឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល ដូចនេះបុត្រតូចនោះនឹង បរិសុទ្ធ ដែលជាព្រះរាជបុត្រានៃព្រះ”។ នាងម៉ារី បានទទួលយក និងជឿនូវអ្វីដែលទេវតានោះបាន ប្រាប់។
បន្តិចក្រោយពីទេវតាពោលទៅកាន់នាងម៉ារីហើយ នាងបានចេញទៅសួរសុខទុក្ខ អេលីហ្សាប៊ែត។ កាល អេលីហ្សាប៊ែតបានលឺសូរសំលេងជំរាបសួររបស់ម៉ារីភ្លាម កូនក្នុងផ្ទៃរបស់ នាង ចាប់ផ្តើមកំរើកដោយក្តីអំណរ។ អ្នកទាំងពីរ មានអំណរជាមួយនឹងគ្នា នូវអ្វីដែលព្រះជាម្ចាស់ បានធ្វើសំរាប់ពួកគេ។ ម៉ារីបានស្នាក់នៅក្នុងផ្ទះ របស់អេលីហ្សាប៊ែត ៣ ខែ មុនពេលដែលនាង ត្រលប់ទៅផ្ទះវិញ។
បន្ទាប់ពីនាងអេលីហ្សាប៊ែតសំរាលបានកូនប្រុសរបស់នាង លោកសាការី និងនាង អេលីហ្សាប៊ែតបានដាក់ ឈ្មោះទារកនោះថា យ៉ូហាន តាមអ្វីដែលទេវតាព្រះអម្ចាស់បានបង្គាប់ ហើយព្រះជាម្ចាស់ ក៏បានប្រទានអោយ លោកសាការី និយាយបានវិញ។ លោកសាការីពោលឡើង ថា៖ “សូមព្រះជាម្ចាស់ បានប្រកបដោយព្រះពរ! ទ្រង់មិនដែលភ្លេចរាស្រ្តរបស់ទ្រង់ទេ! កូនប្រុស ឪពុក គេនឹងហៅឯងថា ហោរានៃព្រះដ៏ខ្ពស់បំផុត ដែលនឹង ប្រកាសពីការប្រែចិត្តដល់រាស្រ្តទ្រង់ ប្រយោជន៍អោយពួកគេ ទទួលបានការអត់ទោសបាបនូវរាល់អំពើរំលង ទាំងឡាយ!”។
អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ លូកា ១
Free to use, adapt, and share under an open license (CC BY-SA 4.0).